Tuesday, January 17, 2017

ជីក​ដី​ជួសជុល​ផ្ទះ​ប្រទះ​ឃើញ​​ដាវ ​២៥០០ ​​ឆ្នាំ​



បុរស ជនជាតិចិនម្នាក់បានប្រទះឃើញ ដាវ បុរាណ អាយុកាលជាង ២៥០០ ឆ្នាំកប់ក្រោមដីខណៈពេលជួសជុល ផ្ទះឡើងវិញ ។ ហេតុការណ៍ គួរឲ្យភ្ញាក់ផ្អើល ខាងលើបានកើតឡើងនា ប៉ុន្មាន ថ្ងៃថ្មីៗ នេះនៅទីក្រុង ឆុងឈីង ភាគ និរតី ប្រទេស ចិន។
បើ តាម អ្នកជំនាញ ប្រចាំតំបន់ អះអាងថា ដាវ ទាំង ពីរ អាចជា ដាវ ច្នៃ តាម ស្លឹកឈើ ម្យ៉ាង ដែលផលិត ក្នុងប្រទេស កើត មានសង្គ្រាម ឬ សម័យ Warring States ចន្លោះឆ្នាំ ៤៧៥ មុន គ.ស ដល់ ២២១ មុន គ.ស។

បើតាម ប្រភព ម្ចាស់ផ្ទះលោក Peng Bo និយាយ ថាដាវនេះ គ្របដណ្ដប់ ដោយ ច្រែះ ពណ៌ ខៀវ មាន ប្រវែង ៥៥ សង់ទីម៉ែត្រ និង ទម្ងន់ កន្លះគីឡូក្រាម។ លោក បន្តថាខ្លួនរស់នៅក្នុងផ្ទះ នេះអស់រយៈពេល ជាច្រើនជំនាន់ហើយ ជាកសិករ សាមញ្ញ ធម្មតា ។ 


គាត់ សន្និដ្ឋាន ថា ដាវ ទាំងពីរ ទំនង ជាដូន តា របស់គាត់មុនៗ ជីកបានយកម កប់ នៅទីនេះ ។

បើតាមប្រភព អ្នកជំនាញដដែល ដាវ មួយ អាច មាន តម្លៃ ៥ ម៉ឺន យ៉ាន់ ឬ ប្រមាណ ៧ ២០០ ដុល្លារ ឯណោះ។ ពេលនេះគេ កំពុងរក្សាទុក និង ពិភាក្សាជាមួយ អ្នកជំនាញហើយ ៕



No comments:

Post a Comment